អដ្ឋកថា និព្វេធភាគិយសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 681

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងមគ្គ ជាចំណែកនៃ ការចាក់ទម្លុះនូវ ( រាគាទិក្កិលេស ) ចូរអ្នកទាំងឡាយស្តាប់ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាចំណែកនៃការចាក់ទម្លុះនូវ ( រាគាទិក្កិលេស ) តើដូចម្តេច ។ គឺពោជ្ឈង្គទាំង ៧ ប្រការនេះឯង ។ ពោជ្ឈង្គទាំង ៧ ប្រការ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះ ឧទាយីដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ ព្រះអង្គដ៏ចម្រើន ពោជ្ឈង្គទាំង ៧ ដែលភិក្ខុបានចម្រើនដូចម្តេច បានធ្វើឲ្យ ច្រើនដូចម្តេច ទើបប្រព្រឹត្តទៅដើម្បីការចាក់ទម្លុះនូវ ( រាគាទិក្កិលេស ) ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយ ធំប្រមាណមិន បាន មិនមានព្យាបាទ ភិក្ខុនោះមានចិត្តអប់រំដោយសតិសម្ពោជ្ឈង្គ រមែង ចាក់ទម្លុះទម្លាយនូវគំនរលោក ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយ ចេញ រមែងចាក់ទម្លុះទម្លាយនូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយនូវគំនរមោហៈ ដែលខ្លួនមិន ទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ ។ បេ ។ ភិក្ខុចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ ដ៏ទូលាយ ធំប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះមានចិត្តអប់រំដោយ ឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយនូវគំនរលោក ដែលខ្លួនមិនទាន់ បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយនូវគំនរទោសៈ ដែលខ្លួនមិនទាន់បានច