ឧទាយិសូត្រ ទី ១០
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ ។ គ្រានោះឯង ព្រះឧទាយីដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ ។ ក៏អង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះឧទាយីដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ អស្ចារ្យ បពិត្រ ព្រះអង្គ ដ៏ចម្រើន ហេតុនេះ ចម្លែក បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអេនោខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មាន ព្រះភាគ ព្រោះមានឧបការៈច្រើនដល់ខ្ញុំព្រះអង្គដោយពិត បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គ កាលពីដើមនៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើនចំពោះព្រះសង្ឃទេ ខ្ញុំព្រះអង្គ ពិចារណាឃើញនូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអេនោខ្មាស និង សេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ព្រះដ៏មានព្រះភាគបានសម្តែងធម៌ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាសនៃរូប ដូច្នេះ វេទនា ដូច្នេះ ។