អដ្ឋកថា ឧទាយិសូត្រ ទី ១០
បេ ។ សញ្ញា ដូច្នេះ ។ សង្ខារទាំងឡាយ ដូច្នេះ វិញ្ញាណ ដូច្នេះ ហេតុជាទីកើតនៃ វិញ្ញាណ ដូច្នេះ សេចក្តីវិនាសនៃវិញ្ញាណ ដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គនៅក្នុងផ្ទះដ៏ស្ងាត់បាន ប្រែត្រឡប់ឲ្យផ្ងារឡើង និងផ្កាប់ចុះនូវឧបាទានក្ខន្ធទាំង ៥ នេះ បានដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើតនៃទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹង ច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរលត់នៃទុក្ខ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ខ្ញុំព្រះអង្គបានត្រាស់ដឹងហើយ ផង មគ្គខ្ញុំព្រះអង្គបានចំពោះហើយផង មគ្គឯណាដែលខ្ញុំព្រះអង្គបានចម្រើន ហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះនឹងនាំខ្ញុំព្រះអង្គដែលកំពុងសម្រេច សម្រាន្តនៅដោយអាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈអាត្មាអញនៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀតមិនមានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន សតិសម្ពោជ្ឈង្គ ខ្ញុំ ព្រះអង្គបានចំពោះហើយ សតិសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គបានចម្រើន បានធ្វើឲ្យច្រើនហើយ សតិសម្ពោជ្ឈង្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុង សម្រេចសម្រាន្តនៅដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យ ខ្ញុំព្រះអង្គដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈអាត្មាអញនៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។