បឋមកុសលសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 690
ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកកុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិន ប្រមាទជាបឫសគល់ ជាទីប្រជុំចុះក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនម្រមាទ ប្រាកដជាកំពូលនៃកុសលធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះនឹងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ ប្រការ ។