អដ្ឋកថា បឋមកុសលសូត្រ ទី ១
ក្បាលទី 23 · ទំព័រ 690
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចម្រើននូវ ពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។ បេ ។ ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវ វិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រមាទ រមែងចម្រើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ យ៉ាងនេះឯង ។