ទុតិយកុសលសូត្រ ទី ២
ពាក្យពិត ឬពាក្យឡេះឡោះ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព អ្នកលេងរបាំនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹង ពួកបហាសទេវតា ។ ក្នុងរឿងនេះ តើព្រះអង្គត្រាស់ដូចម្តេច ។ ម្នាលគាមណី តថាគតមិនបានដោះស្រាយនឹងអ្នកជាប្រាកដ ព្រោះតថាគតបានឃាត់អ្នកហើយថា ណ្ហើយគាមណី រឿងនុ៎ះ លើកទុកចុះ អ្នក កុំសួររឿងនុ៎ះនឹងតថាគតឡើយ ។ បុន្តែ បើអ្នកចេះតែសួរ តថាគតនឹងសម្តែង ឲ្យអ្នកស្តាប់ ។ ម្នាលគាមណី កាលពីមុនដែលពួកសត្វមិនទាន់ប្រាសចាករាគៈ ជាសត្វជាប់ចំណង គឺរាគៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេងរបាំ តែង ប្រមូលយកធម៌ដែលជាបច្ច័យឲ្យកើតរាគៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយរាគៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព ។ ម្នាលគាមណី កាលពីមុន ដែលពួកសត្វមិនទាន់ប្រាសចាកទោសៈ ជាសត្វជាប់ចំណង គឺទោសៈ បណ្តា អ្នកលេងរបាំទាំងនោះ អ្នកលេងរបាំតែងប្រមូលយកធម៌ដែលជាបច្ច័យឲ្យកើត ទោសៈ ដើម្បីឲ្យរឹងរឹតតែប្រកបដោយទោសៈ ក្នុងកណ្តាលរឿណរង្គ ក្នុង កណ្តាលមហោស្រព ។ ម្នាលគាមណី កាលពីមុនដែលពួកសត្វមិនទាន់ប្រាសចាក មោហៈ ជាសត្វជាប់ចំណង គឺមោហៈ បណ្តាអ្នកលេងរបាំទាំងនោះ អ្នកលេង របាំតែងប្រមូលយកធម៌ដែលជាបច្ច័យឲ្យកើតមោហៈ ដើម្បីឲ្យរឹងរឹតតែ ប្រកបដោយមោហៈ ក្នុងកណ្តាលរឿណរង្គ ក្នុងកណ្តាលមហោស្រព ។ អ្នកលេង របាំនោះជាអ្នកស្រវឹង ជាអ្នកប្រមាទដោយខ្លួនឯង ឋិតនៅក្នុងសេចក្តី ប្រមាទ លុះបែកធ្លាយរាងស្លាប់ទៅ តែងទៅកើតឯបហាសនរក ។ បើគេមាន