អដ្ឋកថា ទុតិយកុសលសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 690

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកនៃកុសល ជាបក្ខពួកនៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការជាបឫសគល់ មានយោនិសោមនសិការជាទីប្រជុំចុះ យោនិសោមនសិការ ប្រាកដជាកំពូលនៃធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ នឹងប្រាកដដល់ភិក្ខុដែលបរិបូណ៌ដោយយោសោមនសិការ ភិក្ខុ នោះនឹងចម្រើននូវពោជ្ឈង្គទាំង ៧ នឹងធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ដោយយោនិសោមនសិការ រមែងចម្រើនពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។ បេ ។ រមែងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយយោនិសោមនសិការ រមែងចម្រើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើននូវពោជ្ឈង្គទាំង ៧ យ៉ាងនេះឯង ។