ឧបក្កិលេសសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 691

ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសរបស់មាសនេះ មាន ៥ យ៉ាង ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារ ផង មិនមានពន្លឺផង ទៅជាពុកផុយផង មិនគួរប្រកបការងារដោយប្រពៃ ផង ។ ឧបក្កិលេសទាំង ៥ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេសរបស់មាស ដែល ធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមាន ពន្លឺផង ទៅជាពុកផុយផង មិនគួរប្រកបការងារដោយប្រពៃផង ១ ។ ម្នាលភិក្ខុទាំងឡាយ ស្ពាន់ជាឧបក្កិលេសរបស់មាសដែល ធ្វើឲ្យមាសសៅហ្មង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់ មាស ។ បេ ។ ម្នាលភិក្ខុទាំងឡាយ សំណភក់ជាឧបក្កិលេសរបស់មាស ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ប្រាក់ជាឧបក្កិលេសរបស់មាស ដែល ធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមាន ពន្លឺផង ទៅជាពុកផុយផង មិនគួរប្រកបការងារដោយប្រពៃផង ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសរបស់មាសទាំង ៥ នេះ ឯង ដែលធ្វើឲ្យមាសសៅហ្មង ។ ទៅជាធម្មជាតិមិនទន់ផង មិនគួរដល់ ការងារផង មិនមានពន្លឺផង ទៅជាពុកផុយផង មិនគួរប្រកបការងារដោយ ប្រពៃផង ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេសនៃ ចិត្តទាំង ៥ នេះ ដែលធ្វើឲ្យចិត្តសៅហ្មង ទៅជាធម្មជាតិមិនទន់ផង មិនគួរ ដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនតម្កល់មាំដោយ ប្រពៃ ដើម្បីកិរិយាអស់ទៅនៃអាសវៈទាំងឡាយផង ។ ឧបក្កិលេសទាំង ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈជាឧបក្កិលេសនៃចិត្ត ដែល ធ្វើឲ្យចិត្តសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមាន ពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនតម្កល់មាំ ដោយប្រពៃផង ដើម្បីកិរិយាអស់ ទៅនៃអាសវៈទាំងឡ