អដ្ឋកថា ឧបក្កិលេសសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 694

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបក្កិលេសសូត្រទី ៣ នៃនីវរណវគ្គទី ៤ ដូចតទៅនេះ បទថា ន ច បភស្សរំ បានដល់ មិនមានរស្មី ។ បទថា បភង្គុ ច បានដល់ មានការបែកធ្លាយជាសភាវៈ ។ បទថា អយ្យោ បានដល់ លោហៈមានពណ៌ខ្មៅ ( ដែក ) អធិប្បាយថា វៀររបស់ ៤ យ៉ាង ដែលបានពោលព្រះសូត្រនេះ វត្ថុដ៏សេស ឈ្មោះថា លោហៈ ។ [ ៤៧២-៤៧៤ ] បទថា សជ្ឈុ បានដល់ ប្រាក់ ។ បទថា ចិត្តស្សប ានដល់ កុសលចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ សួរថា ឧបក្កិលេសមាន ដល់ចិត្តក្នុងភូមិ ៣ ចូរលើកទុកសិន ឧបក្កិលេសរបស់លោកុត្តរចិត្ត មានដូចម្តេច ។ ឆ្លើយថា ធម៌ទាំងឡាយណា រមែងមិនឲ្យអារម្មណ៍ដ៏ ក្រៃលែងកើតឡើង ធម៌ទាំងនោះឯង ឈ្មោះថា ជាឧបក្កិលេសរបស់ លោកិយចិត្តខ្លះ របស់លោកុត្តរចិត្តខ្លះ រមែងមាន ។ បទថា បភង្គុ ច សេចក្តីថា មានការបែកធ្លាយជាសភាវៈ ដោយចូលដល់នូវភាពជាលម្ហិត តូចធំក្នុងអារម្មណ៍ ។ បទថា អនាវរណា បានដល់ ឈ្មោះថា អនាវរណា ព្រោះអត្ថថា មិនរារាំងកុសលធម៌ ។ បទថា អនីវរណា បានដល់ ឈ្មោះថា អនីវរណា ព្រោះអត្ថថា មិនបិទបាំង ។ បទថា ចេតសោ អនុបក្កិលេសា បានដល់ មិនជាឧបក្កិលេសរបស់ចិត្តក្នុងភូមិ ៤ ។