អនុបក្កិលេសសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 696

ជាដើម ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្តដោយមិន មានឧបាយប្រាជ្ញា កាមច្ឆន្ទៈដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងកាមច្ឆន្ទៈដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព ។ ព្យាបាទដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំង ព្យាបាទដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំទូលាយ ជា ភិយ្យោភាព ។ ថីនមិទ្ធៈដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំង ថីនមិទ្ធៈដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំទូលាយ ជា ភិយ្យោភាព ។ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង រមែងកើតឡើង ទាំង ឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយក៏ រមែងប្រព្រឹត្តទៅដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព ។