អយោនិសោមនសិការសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 697

ទាំងសតិសម្ពោជ្ឈង្គដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ដោយ ភាវនា ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងឧបេក្ខាសម្ពោជ្ឈង្គដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ដែលបុគ្គល ចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើន ដើម្បី សេចក្តីមិនសាបសូន្យ ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ឯង ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បី សេចក្តីចម្រើន ដើម្បីសេចក្តីមិនសាបសូន្យ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជា ឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ មាន ៥ ប្រការនេះ ។ ធម៌ ៥ ប្រការ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាមច្ចន្ទៈជាគ្រឿងរារាំង ជា គ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេស របស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជា គ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមាន កម្លាំងខ្សោយ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈជាគ្រឿងរារាំង ជាគ្រឿង បិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ។ ម្នាល ភិក្ខុទាំងឡាយ វិចិកិច្ឆាជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេស របស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ។