ពុទ្ធិសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 241

បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែងព្យាយាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសរជិតនរក ។ បើគេមានសេចក្តី យល់យ៉ាងនេះថា យោធាជីវៈឯណា ប្រឹងប្រែងព្យាយាមក្នុងសង្រ្គាម ពួក ជនដទៃសម្លាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាមក្នុង សង្រ្គាម លុះយោធាជីវៈនោះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាមួយនឹង សរជិតទេវតា ដូច្នេះ ។ សេចក្តីយល់នោះរបស់បុរសបុគ្គលនោះជា មិច្ឆាទិដ្ឋិ ។ ម្នាលគាមណី មួយទៀត បុរសបុគ្គលជាមិច្ឆាទិដ្ឋិ តថាគត ពោលថា មានគតិតែ ២ យ៉ាង គឺនរក ឬតិរច្ឆាន ណាមួយមិនខាន ។ កាលព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ យោធាជីវគាមណី ក៏យំសម្រក់ទឹកភ្នែក ។ ព្រះអង្គត្រាស់ថា ម្នាលគាមណី តថាគត មិនបានថាឲ្យអ្នកឯងយ៉ាងនោះទេ ណ្ហើយគាមណី រឿងនុ៎ះលើកទុកចុះ អ្នកកុំ សួររឿងនុ៎ះ នឹងតថាគតឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនយំពី ព្រោះរឿងដែលទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គយ៉ាងនោះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ដ្បិតពួកយោធាជីវៈជាអាចារ្យប្រធានលើអាចារ្យជាន់មុន បោកបញ្ឆោតកុហក ខ្ញុំព្រះអង្គអស់កាលជាយូរអង្វែងហើយថា យោធាជីវៈឯណាប្រឹងប្រែងព្យាយាម ក្នុងសង្រ្គាម ពួកជនដទៃសម្លាប់បំផ្លាញយោធាជីវៈនោះ ដែលកំពុងប្រឹងប្រែង ព្យាយាម លុះយោធាជីវៈនោះទម្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹង ពួកសរជិតទេវតា ។ យោធាជីវៈគាមណី ពោលសរសើរព្រះដ៏មានព្រះភាគ ថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ភ្លឺច្បាស់ណាស់ ព្រះអង្គ ។ បេ ។ ដល់នូវ