អាវរណនីវរណសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 699

គប្បីជ្រាបវិនិច្ឆ័យក្នុងអាវរណានីវរណសូត្រទី ៧ ដូចតទៅ នេះ បទថា បញ្ញាយ ទុព្វលីករណា បានដល់ ធ្វើឲ្យទុព្វលបញ្ញា ព្រោះថា កាលនីវរណធម៌ទាំងឡាយកើតឡើងរឿយៗ បញ្ញាកាលកើតឡើង ក្នុង ចន្លោះៗ ជាបញ្ញាថោកថយ ទន់ខ្សោយ មិនឈ្លាស ។ ចុះនីវរណធម៌ទាំង ៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យ នោះ តើដូចម្តេច ។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុង សម័យនោះ ។ នីវរណធម៌ទាំង ៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជា គ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំង ខ្សោយ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿង បិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុ ទាំងឡាយ វិចិកិច្ឆាជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើ ប្រាជ្ញាឲ្យមានកម្លាំងខ្សោយ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ នេះ ឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមាន កម្លាំងខ្សោយ ។ ពោជ្ឈង្គទាំង ៧ ដែលដល់នូវការពេញបរិបូណ៌ដោយភាវនា ក្នុងសម័យនោះ តើដូចម្តេច ។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញ បរិបូណ៌ដោយភាវនា ក្នុងសម័យនោះ ។ ពោជ្ឈង្គទាំង ៧ នេះ រម