អដ្ឋកថា រុក្ខសូត្រ ទី ៩
ក្បាលទី 23 · ទំព័រ 704
ច្បាស់នូវវិជ្ជា និងវិមុត្តិផល ។ ពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវវិជ្ជា និងវិមុត្តិផល ។ បេ ។ ៦ [ ៤៩៦-៤៩៧ ] គប្បីជ្រាបវិនិច្ឆ័យក្នុងរុក្ខសូត្រទី ៩ ដូចតទៅនេះ បទថា អជ្ឈារុហា ប្រែថា ដុះឡើង ។ បទថា កច្ឆកោ ប្រែថា ដើមជ្រៃ ។ បទថា កបិត្ថនោ បានដល់ ដើមមិលក្ខុ ( ដើមលេបោ ) កើតឡើងហើយ មានផ្លែដូចគ្នានឹងដោះស្វា ។