នីវរណសូត្រ ទី ១០
ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ ប្រការនេះ ជាធម្មជាត ធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្ហៀតចង្អល់ មិនមែនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។ នីវរណធម៌ ៥ ប្រការ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាតធ្វើឲ្យ ខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់នៃបញ្ញា ជាបក្ខពួកន ៃសេចក្តីចង្ហៀតចង្អល់ មិនមែនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់ ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់ ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានីវរណៈ ជា ធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃ បញ្ញា ជាបក្ខពួកនៃសេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ ប្រការនេះឯង ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើ មិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួកនៃ សេចក្តីចង្ហៀតចង្អល់ មិនប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង ៧ នេះ ជាធម៌ធ្វើឲ្យ មានបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួកនៃ សេចក្តីចង្ហៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។ ពោជ្ឈង្គទាំង ៧ គឺអ្វី ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យ ដឹង ជាហេតុឲ្យចម្រើនប្រាជ្ញា មិនមែនជាបក្ខពួកនៃសេចក្តីចង្ហៀតចង្អល់