ចក្កវត្តិសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 709

ម្នាលភិក្ខុទាំងឡាយ ការកើតឡើងប្រាកដនៃរតនៈទាំង ៧ ព្រោះការកើតប្រាកដនៃស្តេចចក្រពត្តិ ។ រតនៈទាំង ៧ គឺអ្វីខ្លះ ។ គឺការកើត ប្រាកដនៃចក្ករ័តន៍ ( ចក្រកែវ ) ១ ការកើតប្រាកដនៃហត្ថីរ័តន៍្ប ដំរី កែវ ) ១ ការកើតប្រាកដនៃអស្សរ័តន៍ ( សេះកែវ ) ១ ការកើតប្រាកដនៃ មណិរ័តន៍ ( កែវមណី ) ១ ការកើតប្រាកដនៃឥត្ថីរ័តន៍ ( ស្រីកែវ ) ១ ការកើតប្រាកដនៃគហបតិរ័តន៍ ( គហបតីកែវ ) ១ ការកើតប្រាកដនៃ បរិនាយករ័តន៍ ( នាយឃ្លាំងកែវ ) ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើត ប្រាកដនៃរតនៈទាំង ៧ នេះ ព្រោះការកើតប្រាកដនៃស្តេចចក្រពត្តិ ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃពោជ្ឈង្គរតនៈទាំង ៧ ព្រោះការកើតប្រាកដនៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ។ ពោជ្ឈង្គរតនៈ ទាំង ៧ គឺអ្វីខ្លះ ។ គឺការកើតប្រាកដនៃសតិសម្ពោជ្ឈង្គរតនៈ ១ ។ បេ ។ ការកើត ប្រាកដនៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើត ប្រាកដនៃពោជ្ឈង្គរតនៈទាំង ៧ នេះ ព្រោះការកើតប្រាកដនៃព្រះតថាគតជា អរហន្តសម្មាសម្ពុទ្ធ ។