មារសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 716
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវមគ្គជាគ្រឿង ញាំញីនូវមារ និងសេនារបស់មារដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ ធម៌នោះចុះ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាគ្រឿងញាំញីមារ និងសេនា នៃមារ តើដូចម្តេច ។ គឺពោជ្ឈង្គទាំង ៧ នេះឯង ។ ពោជ្ឈង្គទាំង ៧ គឺអ្វី ខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា មគ្គជាគ្រឿងញាំញាីមារ និងសេនានៃមារ ។