ទុប្បញ្ញសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 716

សាវត្ថីនិទាន ។ គ្រានោះឯង ភិក្ខុ ១ រូបចូលទៅគាល់ ព្រះដ៏មានព្រះភាគ ។ បេ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែង និយាយថា មនុស្សឥតប្រាជ្ញាល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញាល្ងង់ខ្លៅ បពិត្រព្រះអង្គ ដ៏ចម្រើន ដែលហៅថា មនុស្សឥតប្រាជ្ញាល្ងង់ខ្លៅ តើដោយហេតុដូចម្តេច ។ ម្នាលភិក្ខុ ដែលហៅថា មនុស្សឥតប្រាជ្ញាល្ងង់ខ្លៅ ព្រោះ មិនបានចម្រើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ ។ ចុះពោជ្ឈង្គទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាល ភិក្ខុ ដែលហៅថា មនុស្សឥតប្រាជ្ញាល្ងង់ខ្លៅ ព្រោះមិនបានចម្រើន មិនបាន ធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ នេះឯង ។ សាវត្ថីនិទាន ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែងនិយាយ ថា មនុស្សមានប្រាជ្ញាមិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញាមិនល្ងង់ខ្លៅ បពិត្រព្រះអង្គ ដ៏ចម្រើន ដែលហៅថា មនុស្សមានប្រាជ្ញាមិនល្ងង់ខ្លៅ តើដូចម្តេច ។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមានប្រាជ្ញាមិនល្ងង់ខ្លៅ ព្រោះបានចម្រើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ ។ ពោជ្ឈង្គ ទាំង ៧ គឺអ្វីខ្លះ ។ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមានប្រាជ្ញាមិនល្ងង់ខ្លៅ ព្រោះបានចម្រើន បានធ្វើឲ្យ ច្រើន នូវពោជ្ឈង្គទាំង ៧ នេះឯង ។ សាវត្ថីនិទាន ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យគេតែង និយាយថា មនុស្សកម្សត់ មនុស្សកម្សត់ បពិត្រព្រះអង្គដ៏ចម្រើន ដែល ហៅថា មនុស្សកម្សត់ តើដោយហេតុដូចម្តេច ។