បញ្ញវន្តសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 253

ពាងទឹកដែលធ្លុះ ទឹកជ្រាប រីង ១ ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច បុរសឯណោះមានបំណងនឹងដាក់ទឹកក្នុងពាងទាំងនោះ តើគេគួរដាក់ ក្នុងពាងទឹកណាមុន ដាក់ពាងទឹកដែលមិនធ្លុះ ទឹកមិនជ្រាប មិនរីងឬ ឬដាក់ ពាងទឹកដែលមិនធ្លុះ តែទឹកជ្រាប រីង ឬក៏ដាក់ពាងទឹកដែលធ្លុះទាំងជ្រាបរីង ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសឯណោះមានបំណងនឹងដាក់ទឹក ពាងទឹកឯណា ដែលមិនធ្លុះ ទឹកមិនជ្រាប មិនរីង ក៏ដាក់ក្នុងពាងនោះ លុះដាក់ក្នុងពាងនោះ ហើយ ទើបដាក់ពាងទឹកដែលមិនធ្លុះ តែជ្រាបរីងនោះ លុះដាក់ក្នុងពាងទឹក នោះហើយ ទើបដាក់ពាងទឹកដែលធ្លុះ ទឹកជ្រាបរីងនោះក៏មាន មិនដាក់ក៏មាន ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ព្រោះថា ដោយហោចទៅ គ្រាន់បានលាង របស់ដែរ ។ ម្នាលគាមណី ពាងទឹកដែលមិនធ្លុះ មិនជ្រាប មិនរីង ដូច ពួកភិក្ខុ ភិក្ខុនី ( ជាសាវ័ក ) របស់តថាគត តថាគតសម្តែងធម៌ មានពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់ភិក្ខុ ភិក្ខុនីទាំងនោះ តថាគត ក៏ប្រកាសនូវព្រហ្មចរិយធម៌ដ៏ប្រកបដោយអត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធ ទាំងអស់ ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលគាមណី ព្រោះថា ភិក្ខុ ភិក្ខុនីទាំងនុ៎ះ មានតថាគតជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគត ជាទីពំនាក់ មានតថាគតជាទីរពឫក ។ ម្នាលគាមណី ពាងទឹកដែលមិនធ្លុះ តែ ទឹកជ្រាបរីង ដូចពួកឧបាសក ឧបាសិកា ( ជាសាវ័ក ) របស់តថាគត តថាគតសម្តែងធម៌មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់