អទលិទ្ទសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 254

ឧបាសក ឧបាសិកាទាំងនោះ តថាគតក៏ប្រកាសព្រហ្មចរិយធម៌ប្រកបដោយ អត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ដំណើរនោះ តើព្រោះ ហេតុអ្វី ។ ម្នាលគាមណី ព្រោះថា ឧបាសក ឧបាសិកាទាំងនុ៎ះ មានតថាគត ជាទីពឹង មានតថាគតជាទីជ្រកកោន មានតថាគតជាទីពំនាក់ មានតថាគត ជាទីរពឫក ។ ម្នាលគាមណី ពាងទឹកដែលធ្លុះ ទាំងជ្រាបរីង ដូចពួកសមណព្រាហ្មណបរិព្វាជកជាអន្យតិរ្ថិយ ( ដែលចូលមកជាសាវ័ក ) របស់តថាគត តថាគតសម្តែងធម៌ មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ដល់សមណព្រាហ្មណ៍ទាំងនោះ តថាគតក៏ប្រកាសព្រហ្មចរិយធម៌ ដ៏ប្រកបដោយ អត្ថ ដោយព្យញ្ជនៈ បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ដំណើរនោះ តើ ព្រោះហេតុអ្វី ។ ព្រោះថា ( តថាគតគិតថា ) នឹងធ្វើម្តេចហ្ន៎ ទើបពួកសត្វដឹង ច្បាស់នូវធម៌សូម្បីតែមួយបទ ការដឹងច្បាស់នោះ រមែងប្រព្រឹត្តទៅដើម្បីជា ប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលជាអង្វែង ដល់សមណព្រាហ្មណ៍ បរិព្វាជកទាំងនោះ ។ លុះព្រះដ៏មានព្រះភាគត្រាស់យ៉ាងនេះហើយ អសិពន្ធកបុត្តគាមណីក៏សរសើរព្រះដ៏មានព្រះភាគដូច្នេះថា ភ្លឺច្បាស់ណាស់ ព្រះអង្គ ។ បេ ។ សូមព្រះអង្គចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសកដល់នូវសរណគមន៍ ស្មើដោយ ជីវិត តាំងពីថ្ងៃនេះជាដើមទៅ ។