អដ្ឋកថា អទលិទ្ទសូត្រ ទី ៧

ក្បាលទី 23 · ទំព័រ 722

សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង នូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈទាំង ៥ ផង នៃ ពោជ្ឈង្គទាំង ៧ ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់នូវធម៌ នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វីដែលជាអាហាររបស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និង ការធ្វើឲ្យច្រើននូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈដែលមិនទាន់កើត ឲ្យកើតឡើង ឬរបស់កាមច្ឆន្ទៈដែលកើតឡើង ហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វីជាអាហាររបស់ព្យាបាទដែល មិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទដែលកើតឡើងហើយ ឲ្យរឹង រឹតតែកើតច្រេនឡើង ។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការធ្វើ នូវអយោនិសោមនសិការឲ្យច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទដែលកើតឡើង ហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វីជាអាហាររបស់ថីនមិទ្ធៈ ដែល មិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធៈដែលកើតឡើងហើយ ឲ្យរឹង រឹតតែកើតច្រើនឡើង ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មឹតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យ ច្រើន ក្នុងសេចក្តីមិនត្រេកអរជាដើមនោះ នេះធម៌ ជាអាហាររបស់ថីនមិទ្ធៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធៈដែលកើតហើយ ឲ្យរឹង រឹតតែកើតច្រើនឡើង ។