អាទិច្ចសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 255

បទថា គោភត្តំបិ សេចក្តីថា ព្រោះមិនមានផលាហារ គឺស្រូវ ទើបចងជាកណ្តាប់ៗ រក្សាទុក គោទាំងឡាយនឹងបានទំពាស៊ីក្នុងរដូវ ក្តៅ គឺរដូវប្រាំង ។ បទថា ឧទកមណិកោ បានដល់ ភាជនៈពិសេសដែលមាន ឈ្មោះយ៉ាងនោះ ព្រោះមានខ្សែចងត្រង់កណ្តាល ។ បទថា អហារិអបរិហារី សេចក្តីថា ដាក់ទឹកមិនបាន នាំទឹកទៅមិនបាន ដក់ទឹកមិនបាន ។ ក្នុងព្រះសូត្រ នេះ ព្រះមានព្រះភាគត្រាស់សម្តែងធម៌ដោយគោរព ដោយប្រការដូច្នេះ ។ សេចក្តីពិត ការសម្តែងធម៌ដោយមិនគោរព រមែងមិនមានដល់ព្រះពុទ្ធទាំងឡាយ ។ ដ្បិតថា ព្រះពុទ្ធទាំងឡាយ ទ្រង់មានការប្រព្រឹត្តិដូចរាជសីហ៍ រាជសីហ៍កាលចាប់ដំរីស្តដែលចុះប្រេងក្តី ចាប់សត្វតូចៗ មានទន្សាយ និងឆ្មាជា