ពាហិរង្គសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 738

យើងអាស្រ័យលោក ចិញ្ចឹមជីវិតក៏មិនមែន ដោយពិតនោះ សង្ឃឹមកម្មរបស់ ខ្លួន ថាមានផលធំ ទើបឲ្យ ។ ព្រះសាស្តាទ្រង់ពិចារណាឃើញយ៉ាងនេះថា ភិក្ខុនេះបរិភោគបច្ច័យទាំងនេះហើយ មានរាងកាយរឹងមាំច្រើន និងនៅសប្បាយ ដូច្នេះ ទើបទ្រង់មិនអនុញ្ញាតបច្ច័យដល់ភិក្ខុនោះ ដោយពិត ទ្រង់អនុញ្ញាត បច្ច័យដល់ភិក្ខុនោះ ដោយត្រិះរិះថា ភិក្ខុនេះ កាលបរិភោគបច្ច័យទាំងនេះ នឹង ធ្វើសមណធម៌ហើយ ផុតចាកវដ្តទុក្ខ ឥឡូវនេះ កាលភិក្ខុទាំងនោះ ជាបុគ្គល ខ្ជិលច្រអូស មិនគោរពក្នុងដុំបាយនោះ តែលោកជាអ្នកប្រារព្ធសេចក្តីព្យាយាម បុណ្ណោះ ឈ្មោះថា គោរពក្នុងបិណ្ឌបាត វីរិយសម្ពោជ្ឈង្គ ក៏រមែងកើតឡើង ដូចដែលកើតឡើងដល់ព្រះមហាមិត្តត្ថេរ ដែលពិចារណានូវការគោរព ក្នុង បិណ្ឌបាត ។