អដ្ឋកថា ពាហិរង្គសូត្រ ទី ១០
រឿង ព្រះមហាមិត្តត្ថេរ បានឮថា ព្រះថេរៈនៅប្រចាំក្នុងគុហាកស្សកៈ មហាឧបាសិកាម្នាក់ ក្នុង គោចរគ្រាមរបស់ព្រះថេរៈនោះឯង ធ្វើព្រះថេរៈឲ្យជាកូន ហើយទំនុកបម្រុង ថ្ងៃមួយ កាលស្រីនោះទៅព្រៃ ទើបពោលនឹងកូនស្រីថា អឺ នាង អង្ករចាស់ នៅក្នុងទីនោះ ខីរៈនៅក្នុងទីនោះ សប្បិនៅក្នុងទីនោះ ទឹកអំពៅនៅក្នុងទីនោះ ចូរនាងដាំបាយ ហើយប្រគេន មួយអន្លើដោយខីរៈ សប្បិ និងទឹកអំពៅ ក្នុងកាលដែលលោកម្ចាស់មិត្តត្ថេរ ដែលជាបងប្រុសរបស់នាងមកចុះ នាង គប្បីបរិភោគចំណែកដែលសល់ពីម្សិលមិញ ឯម៉ែ បរិភោគបាយក្តាំងដែល ចម្អិនដោយទឹកជ្រក់ ដូច្នេះ ។ ទើបកូនស្រីសួរថា ចុះពេលថ្ងៃ មែនឹងបរិភោគ អ្វី ទើបម្តាយពោលថា នែកូន នាងចូរដាំបបរជូរដោយអង្ករសំរូប ហើយដាក់ បន្លែ ។ ព្រះថេរៈដណ្តប់ចីវរស្រេចបាច់កាន់បាត្រចេញទៅ បានឮសំឡេងនោះ ទើបទូន្មានខ្លួនថា មហាឧបាសិកា បរិភោគបាយក្តាំងជាមួយទឹកជ្រក់ សូម្បី ពេលថ្ងៃត្រង់ក៏បរិភោគបបរជូរដាក់បន្លែ ហើយប្រាប់អង្ករចាស់ជាដើម ដើម្បី ប្រយោជន៍ដល់អញ ឯនាងអាស្រ័យកម្មនោះហើយ បំណងត្រង់ស្រែ ទ្រព្យ ភត្តក៏មិនមែន តែនាងប្រាថ្នាសម្បត្តិ ទើបឲ្យ តើអ្នកអាចឲ្យសម្បត្តិទាំងនោះ ដល់នាងបានឬទេ គិតថា អាត្មាអញនៅមានរាគៈ ទោសៈ មោហៈ មិន អាចទទួលបិណ្ឌបាតនេះបាន ដូច្នេះហើយ ទើបច្រកបាត្រក្នុងស្លោក ដោះ អន្ទាក់ក្ឌុំ ត្រឡប់ទៅកាន់គុហាកស្សកៈនោះឯង ដាក់បាត្រទុកក្រោមគ្រែ ពាក់ ចីវរត្រង់ស្នួចីវរ អង្គុយតម្កល់ចិត្តមាំ ធ្វើសេចក្តីព្យាយាមថា បើអញមិន សម្រេចអរហត្ត នឹងមិនចេញទៅ ដូច្នេះ ។