អដ្ឋកថា អាហារសូត្រ ទី ១
ឧបេក្ខាសម្ពោជ្ឈង្គដែលកើតឡើងហើយយ៉ាងនេះ រមែង ចម្រើនពេញលេញបាន ដោយអរហត្តមគ្គ ។ បទថា អសុភនិមិត្តំ បានដល់ ធម៌មានអសុភជាអារម្មណ៍ មានឧទ្ធមាតកអសុភកម្មដ្ឋានជាដើម ការធ្វើទុកក្នុងចិត្តដោយឧបាយ ការធ្វើ ទុកក្នុងចិត្តដល់ផ្លូវ ការធ្វើទុកក្នុងចិត្តដល់ការកើត ឈ្មោះថា យោនិសោមនសិការ ក្នុងបទថា យោនិសោមនសិការពហុលីការោ នេះ ។ ម្យ៉ាងទៀត ធម៌ ៦ ប្រការ រមែងប្រព្រឹត្តទៅដើម្បីលះកាមច្ឆន្ទៈ គឺ អសុភនិមិត្តស្ស ឧគ្គហោ ការរៀនយកនូវអសុភនិមិត្ត ១ អសុភភាវនានុយោគោ ការតាមប្រកបក្នុងអសុភភាវនា ១ ឥន្ទ្រិយេសុ គុត្តទ្វារតា ការមាន ទ្វារដែលគ្រប់គ្រងក្នុងឥន្ទ្រិយ ១ ភោជនេមត្តញ្ញុតា ការដឹងប្រមាណ ក្នុងភោជន ១ កល្យាណមិត្តតា ការមានកល្យាណមិត្ត ១ សប្បាយកថា សេពរឿងដែលជាសប្បាយ ១ ។ កាលរៀនយកអសុភនិមិត្ត ១០ យ៉ាងក្តី កាលចម្រើនអសុភនិមិត្ត ១០ យ៉ាងក្តី ដែលមានទ្វារគ្រប់គ្រងហើយក្នុង ឥន្ទ្រិយក្តី ស្គាល់ប្រមាណក្នុងភោជន ដោយវៀរដុំបាយ ៤ ឬ ៥ ម៉ាត់ចុង ក្រោយ ផឹកទឹកជាប្រក្រតីក្តី ក៏លះកាមច្ឆន្ទៈបាន ។ ព្រោះហេតុនោះ ទើប លោកពោលក្នុងថេរគាថាថា ចត្តរោ បព្ចា អាលោបេ អភុត្វា ឧទកំ បិវេអលំ ផាសុវិហារាយ បហិតត្តស្ស ភិក្ខុនោ ។ ភិក្ខុឈប់បរិភោគ ៤ ឬ ៥ ពំនូត ( ក្នុងកាលជិតឆ្អែត ) ហើយគប្បីផឹកទឹក នេះជាការល្មមដល់កិរិយានៅជាសុខនៃ ភិក្ខុអ្នកមានចិត្តស្លុងទៅរក ( ព្រះនិព្វាន ) ។ កាលគប់រកកល្យាណមិត្ត ដែលត្រេកអរក្នុងអសុភភាវនា ដូចព្រះតិស្សៈ ដែលបំពេញអសុភកម្មដ្ឋាន ក៏លះកាមច្ឆន្ទៈបាន ។ ក្នុងការពោលពាក្យជា សប្បាយ ក្នុងអសុភនិមិត្ត ១០ ក្នុងឥរិយាបថ មានការឈរ និងការអង្គុយ ជាដើម ក៏លះបានដូចគ្នា ។ ព្រោះហេតុនោះ