មេត្តាសហគតសូត្រ ទី ៤
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់ពួកកោលិយៈ ក្នុងដែនកោលិយៈ ។ គ្រានោះឯង ភិក្ខុ ច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម ។ ទើបពួកភិក្ខុទាំងនោះមានសេចក្តីត្រិះរិះដូច្នេះ ថា ដំណើរដែលយើងចូលទៅបិណ្ឌបាតក្នុងហលិទ្ទវសននិគមនោះ ដូចជានៅ ព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើងនាំគ្នាចូលទៅឯអារាមរបស់ បរិព្វាជកជាអន្យតិរ្ថិយសិនចុះ ។ លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់បរិព្វាជកជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយក៏ ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជកជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជកជាអន្យតិរ្ថិយទាំងនោះនិយាយដូច្នេះ ថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសម្តែងធម៌ ប្រាប់សាវ័កទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ មកអាយ ចូរអ្នកទាំងឡាយលះបង់នីវរណធម៌ ៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ផ្សាយចិត្តប្រកបដោយមេត្តាទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ។ ទិសទី ៣ ក៏ដូចគ្នា ។ ទិសទី ៤ ក៏ដូចគ្នា ។ ចូរ ផ្សាយចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមាន ពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិស