សង្គារវសូត្រ ទី ៥
ម្នាលព្រាហ្មណ៍ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ត ឬ រមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើល ស្រមោលមុខរបស់ខ្លួន ក្នុងបាត្រដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បី ឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ មិនដឹង មិន ឃើញ នូវការរលាស់កាមរាគៈ ដែលកើតហើយឲ្យច្បាស់លាស់បាន ក្នុង សម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍ខ្លួនច្បាស់លាស់ ផង នូវប្រយោជន៍អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ មិនដឹង មិន ឃើញ នូវប្រយោជន៍ទាំងពីរច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជា ស្វាធ្យាយអស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិន ស្វាធ្យាយ ចាំបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ ។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទរួប រឹត ដែលព្យាបាទគ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍ អ្នកដទៃផង ។ បេ ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ពីរច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចាំបាច់និយាយថ្វី ។ ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយភ្លើង មានចំហាយទឹកហុយឡើង បុរសមានភ្នែកភ្លឺ ឆ្លុះមើល ស្រមោលមុខរបស់ខ្លួន ក្នុងបាត្រដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញ ច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ ។ ម្នាលព្រាហ្មណ៍ បុគ្គលមាន ចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រម