អដ្ឋកថា សង្គារវសូត្រ ទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងសគារវសូត្រទី ៥ ដូចតទៅនេះ បទថា បគេវ ប្រែថា មុននោះឯង ។ បទថា កាមរាគបរិយុដ្ឋិតេន បានដល់ ដែលកាមរាគៈទាញទុក ។ បទថា កាមរាគបរេតេន បានដល់ ទៅតាម កាមរាគៈ ។ បទថា និស្សរណំ សេចក្តីថា ឧបាយជាគ្រឿងរលាស់ចេញនូវ កាមរាគៈ មាន ៣ យ៉ាង គឺវិក្ខម្ភននិស្សរណៈ គឺរលាស់ចេញដោយការ សង្កត់សង្កិន ១ តទង្គនិស្សរណៈ គឺរលាស់ចេញម្តងម្កាល ១ សមុច្ឆេទនិស្សរណៈ គឺរលាស់ចេញបានដោយដាច់ខាត ១ ។ ក្នុងឧបាយជាគ្រឿង រលាស់ចេញ ៣ យ៉ាងនេះ បឋមជ្ឈានក្នុងអសុភ ឈ្មោះថា រលាស់ចេញ ដោយការសង្កត់សង្កិន ។ វិបស្សនា ឈ្មោះថា រលាស់ចេញបានម្តងម្កាល អរហត្តមគ្គ ឈ្មោះថា រលាស់ចេញបានជាសមុច្ឆេទ ។ អធិប្បាយថា បុគ្គល នោះ រមែងដឹងឧបាយជាគ្រឿងរលាស់ចេញ ៣ យ៉ាងនោះ ។ ក្នុងបទថា អត្តត្ថម្បីតិ ជាដើម ប្រយោជន៍ខ្លួន ពោល គឺអរហត្ត ឈ្មោះថា ប្រយោជន៍ របស់ខ្លួន ។ ប្រយោជន៍របស់អ្នកឲ្យបច្ច័យទាំងឡាយ ឈ្មោះថា ប្រយោជន៍ របស់អ្នកដទៃ ។ ប្រយោជន៍ ២ យ៉ាងនោះឯង ឈ្មោះថា ប្រយោជន៍ទាំង ២ ក្នុងវារៈទាំងពួង គប្បីជ្រាបអត្ថដោយន័យនេះ ។ ឯសេចក្តីផ្សេងគ្នា មានដូច្នេះ ក្នុងបទថា ព្យាបទស្ស និស្សរណំ ជាដើម មានឧបាយជាគ្រឿងរលាស់ចេញ ២ យ៉ាង គឺវិក្ខម្ភននិស្សរណៈ ការរលាស់ចេញ ដោយការសង្កត់សង្កិន និងសមុច្ឆេទនិស្សរណៈ គឺការរលាស់ចេញបានដោយដាច់ខាត ។ ក្នុងឧបាយទាំង ២ នោះ បឋមជ្ឈាន ក្នុងមេត្តា រលាស់ព្យាបាទចេញបាន ដោយការសង្កត់សង្កិន ។ អនាគាមិមគ្គ រលាស់ព្យាបាទចេញបានជាសមុច្ឆេទ ។ អាលោកសញ្ញា រលាស់ថីនមិទ្ធៈ ចេញបាន ដោយការសង្កត់ អរហត្តមគ្គ រលាស់ចេញបានជាសមុច្ឆេទ ។ សមថកម្មដ្ឋានណាមួយ រលាស់ឧទ្ធច្ចកុក្កុច្ចៈចេញបាន ដោយការសង្កត់សង្ក