អភយសូត្រ ទី ៦
បពិត្រព្រះអង្គដ៏ចម្រើន ហេតុ បច្ច័យ នៃការមិនដឹង មិន ឃើញ តើដូចម្តេច ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច ។ ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវ ការរលាស់កាមរាគៈដែលកើតហើយ ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ ។ ការមិនដឹង មិនឃើញ រមែង មានហេតុ មានបច្ច័យយ៉ាងនេះ ។ ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទដែលកើតហើយ ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ ។ ការមិនដឹង មិនឃើញ រមែង មានហេតុ មានបច័្ច័យយ៉ាងនេះ ។ ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ។ បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុចៈរួបរឹត ។ បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆាដែលកើតហើយទេ ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យយ៉ាងនេះឯង ។ បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច ។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ ។ បពិត្រ ព្រះដ៏មានព្រះភាគ ឲ្យឈ្មោះថានីវរណៈសមហើយ បពិត្រព្រះសុគត ឲ្យ ឈ្មោះថានីវរណៈសមហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីបុគ្គលដែលមាន តែនីវរណៈមួយៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញច្បាស់ទៅ ហើយ នឹងបាច់និយាយថ្វីដល់ទៅនីវរណធម៌ទាំង ៥ គ្របសង្កត់ ។