អដ្ឋកថា អភយសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 808

គប្បីជ្រាបវិនិច្ឆ័យក្នុងអភយសូត្រទី ៦ ដូចតទៅនេះ បទថា អញ្ញាណាយ អទស្សនាយ បានដល់ ដើម្បីការមិនដឹង ដើម្បីការមិនឃើញ ។ បទថា តគ្ឃ ភគវា នីវរណា បានដល់ បពិត្រព្រះមាន ព្រះភាគ នីវរណៈដោយចំណែកមួយ ។ បទថា កាយកិលមថោ គឺការក្រវល់ក្រវាយតាមកាយ ។ បទថា ចិត្តកិលមថោ គឺការក្រវល់ក្រវាយតាមផ្លូវចិត្ត ។ បទថា សោបិ មេ បដិប្បស្សទ្ធោ សេចក្តីថា បានឮថា ការក្រវល់ក្រវាយកាយរបស់ព្រះរាជ កុមារនោះ ចូលទៅកាន់ទីដែលជាសប្បាយនៃឧតុ ក៏ត្រជាក់ អង្គុយក្នុង សម្នាក់របស់ព្រះសាស្តា ក៏ស្ងប់រម្ងាប់ហើយ ។ កាលកាយនោះស្ងប់ សូម្បី ការក្រវល់ក្រវាយចិត្តក៏ស្ងប់ ដោយអនុលោមតាមកាយនោះឯង ។ ម្យ៉ាងទៀត ការក្រវល់ក្រវាយកាយ និងចិត្តទាំង ២ នោះ របស់ព្រះរាជកុមារនោះ គប្បីជ្រាបថា ស្ងប់រម្ងាប់ហើយ ដោយមគ្គនោះឯង ។ អដ្ឋកថា អភយសូត្រ ចប់ ពោជ្ឈង្គឆដ្ឋកវគ្គទី ៦ ចប់ ពោជ្ឈង្គសំយុត្ត ចប់