អដ្ឋិកមហប្ផលសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 809

ពោជ្ឈង្គ អានាបនាទិបេយ្យាលវគ្គទី ៧ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញាដែល បុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មាន អានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបាន ចម្រើនហើយដូចម្តេច បានធ្វើឲ្យច្រើនហើយដូចម្តេច ទើបជាគុណជាតិមាន ផលច្រើន មានអានិសង្សច្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ចម្រើនសតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវ សេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តី រលត់ បង្អោនទៅកាន់សេចក្តីលះបង់ ។ បេ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ បង្អោនទៅកាន់សេចក្តី លះបង់ ។ ម្នាលភិក្ខុទាំងឡាយ អដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ ទើបជាគុណជាតិមានផលច្រើន មាន អានិសង្សច្រើន ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យចម្រើនហើយ បណ្តាផលទាំង ២ ផលណាមួយក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផលក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់នឹងបានអនាគាមិផលដែរ ។ ម្នាលភិក្ខុទាំង- ឡាយ ចុះអដ្ឋិកសញ្ញា ដែលបុគ្គលបានចម្រើនហើយដូចម្តេច បានធ្វើឲ្យ ច្រើនហើយដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយក៏កើតជាក់ស្តែង គឺនឹងបានអរហត្តផលក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់ បានអនាគាមិផលដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន សតិសម្ពោជ្ឈង្គ ប្រកបដោយអដ្ឋិកសញ្ញា ។