អញ្ញតរផលសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 826
គប្បីជ្រាបវិនិច្ឆ័យក្នុងអដ្ឋិកសញ្ញា ក្នុងអានាបានវគ្គទី ៧ ជាដើម ដូចតទៅនេះ បទថា អដ្ឋិកសញ្ញា បានដល់ សញ្ញាដែលកើតឡើង ដល់ភិក្ខុដែលចម្រើនថា ឆ្អឹងៗ ដូច្នេះ ។ កាលចម្រើនអដ្ឋិកសញ្ញានោះ សម្បុរថ្ងៃក្តី ស្បែកក្តី រមែងប្រាកដអស់កាលដែលនិមិត្តមិនទាន់កើតឡើង កាលនិមិត្តកើតឡើង សម្បុរថ្ងៃ និងស្បែក រមែងមិនប្រាកដឡើយ ។