មហត្ថសូត្រ ទី ៣
បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជម្នះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ បាមោជ្ជ ក៏កើតឡើង ដល់អរិយសាវ័កនោះ កាលបើមានបាមោជ្ជហើយ បីតិក៏កើតឡើង កាលបើ មានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ហើយ រមែង សោយសុខ ចិត្តរបស់អរិយសាវ័កដែលមានសុខ រមែងតម្កល់មាំ ។ ម្នាល គាមណី នេះឯងហៅថា ធម្មសមាធិ ។ បើអ្នកបានចិត្តសមាធិក្នុងធម្មសមាធិ នោះ អ្នកមុខជានឹងលះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ ។ ម្នាលគាមណី អរិយសាវ័កនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តី ដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ទិសទី ២ ក៏ដូចគ្នា ។ ទិសទី ៣ ក៏ដូចគ្នា ។ ទិសទី ៤ ក៏ដូចគ្នា ។ មានចិត្តប្រកបដោយមេត្តាដ៏ធំ ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយយកខ្លួន ប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថទាំង ៤ ដោយប្រការដូច្នេះ ។ អរិយសាវ័កនោះ រមែងពិចារណាឃើញដូច្នេះថា សាស្តាណាមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បាបដែលបុគ្គលធ្វើខ្លួន ឯង ប្រើគេឲ្យធ្វើ កាត់ ( អវ័យវៈគេ ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀន