យោគក្ខេមសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 324
គេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ ( ជញ្ជាំង ) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះ មួយៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ និយាយមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថា ធ្វើមែន បើបុគ្គលឯណា ធ្វើពពួកសត្វ លើប្រឹថពីនេះ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយ ចក្រមានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃ បាបក៏មាន ។