អដ្ឋកថា យោគក្ខេមសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 827

បុឡុវកសញ្ញា [ ៦៤៤-៦៤៥ ] បទថា បុឡុវកសញ្ញា បានដល់ សញ្ញាដែលកើតឡើង ដល់ភិក្ខុ ដែលចម្រើនថា ដង្កូវៗ ។ ក្នុងបទថា វិនីលកសញ្ញា ជាដើម ក៏ន័យនេះដូចគ្នា ។ ឯក្នុងសេចក្តីនេះ រឿងវិនិច្ឆ័យ បានពោលក្នុងវិសុទ្ធិមគ្គ មួយអន្លើដោយនយភាវនា ។ ព្រហ្មវិហារ មានមេត្តាជាដើម គប្បីជ្រាប ដោយអំណាចឈានពួក ៣ និងពួក ៤ ។