សំវេគសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 324

បើបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់ សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ ( អវ័យវៈគេ ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ ក៏មាន ដំណើរមកនៃបាបក៏មាន ។ បើបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបុណ្យក៏មាន បុណ្យក៏ មានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោល ពាក្យសច្ចៈ ដំណើរមកនៃបុណ្យក៏មាន ។ បើពាក្យរបស់សាស្តាដ៏ចម្រើននោះ ជាពាក្យសច្ចៈ ដោយហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀន សត្វណាមួយ ដែលមានសេចក្តីតក់ស្លុត ឬមិនមានសេចក្តីតក់ស្លុតទេ អញ បានឈ្មោះថា ជាអ្នកកាន់យកនូវជ័យជម្នះទាំងពីរយ៉ាង ក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួមវាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ អញនឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ បាមោជ្ជ ក៏កើតឡើង ដល់អរិយសាវ័កនោះ កាលបើមានបាមោជ្ជ បីតិក៏កើតឡើង កាលបើមាន ចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្ត របស់អរិយសាវ័កដែលមានសុខ រមែងតម្កល់មាំ ។ ម្នាលគាមណី នេះឯង ហៅថា ធម្មសមាធិ ។ បើអ្នកបានចិត្តសមាធិក្នុងធម្មសមាធិនោះ អ្នកមុខជា លះបង់សេចក្តីសង្ស័យនេះចេញបាន ដោយប្រការដូច្នេះ ។ ម្នាលគាមណី អរិយសាវ័កនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ មិនមានសេចក្តីវង្វេង មានសេចក្តីដឹង សព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ មានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស