អដ្ឋកថា ផាសុវិហារសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 827

បទថា អាហារេ បដិកូលសញ្ញា សេចក្តីថា ក្នុងបាយ និងនំស្រស់ ជាដើម ជាបដិកូលសញ្ញា សម្រាប់បុគ្គលដែលលេបចូលបុណ្ណោះ ។ បទថា សព្វលោកេ អនភិរតសញ្ញា បានដល់ សញ្ញាដែលកើតឡើងដល់អ្នកឲ្យ ការមិនត្រេកអរ កើតឡើងក្នុងលោកទាំងមូល ។