បុឡវកសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 326
សត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថទាំង ៤ ដោយប្រការ ដូច្នេះ ។ អរិយសាវ័កនោះ រមែងពិចារណាឃើញដូច្នេះថា សាស្តាឯណាមាន វាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមិនមានផល ការបូជា ធំមិនមានផល ការបូជាតូចមិនមានផល ផលវិបាករបស់កម្មដែលសត្វ ធ្វើល្អ ធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតា មិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ ក្រៃលែងដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ និងលោកខាងមុខបាន ក៏ មិនមានក្នុងលោក ។