អដ្ឋកថា បុឡវកសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 828
បុព្វភាគ ២ គឺបហានសញ្ញា វិរាគសញ្ញា គឺលាយឡំដោយនិរោធសញ្ញា ។ លោកសម្តែងកម្មដ្ឋាន ២០ មានអដ្ឋិកសញ្ញាជាដើមទាំងនោះ ដោយ ប្រការដូច្នេះឯង ។ កម្មដ្ឋានទាំង ២០ នោះ កម្មដ្ឋាន ៩ ជាអប្បនា កម្មដ្ឋាន ១១ ជាឧបចារជ្ឈាន ។ ឯក្នុងសេចក្តីនេះ រឿងវិនិច្ឆ័យដ៏សេស មកហើយ ក្នុងវិសុទ្ធិមគ្គនោះឯង ។