វិនីលកសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 326

បើពាក្យរបស់សាស្តាដ៏ចម្រើននោះ ជាពាក្យសច្ចៈ ដោយ ហេតុមិនខុសនឹងពាក្យអញ ឥឡូវអញមិនបៀតបៀនសត្វណាមួយ ដែលមាន សេចក្តីតក់ស្លុត ឬគ្មានសេចក្តីតក់ស្លុត អញក៏បានឈ្មោះថា ជាអ្នកកាន់យក នូវជ័យជម្នះទាំងពីរយ៉ាងក្នុងលោកនេះ គឺថា អញបានសង្រួមកាយ សង្រួម វាចា សង្រួមចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ អញនឹងទៅកើត ក្នុងសុគតិសួគ៌ទេវលោក ។