វិច្ឆិទ្ទកសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 326
បាមោជ្ជក៏កើតឡើងដល់អរិយសាវ័កនោះ កាលបើ មានបាមោជ្ជ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិ កាយក៏ ស្ងប់ លុះមានកាយស្ងប់ រមែងសោយសុខ ចិត្តរបស់អរិយសាវ័កដែលមាន សុខ រមែងតម្កល់មាំ ។ ម្នាលគាមណី នេះឯងហៅថា ធម្មសមាធិ ។ បើ អ្នកបានចិត្តសមាធិក្នុងធម្មសមាធិនោះ អ្នកមុខជាលះបង់នូវសេចក្តីសង្ស័យ នេះចេញបាន ដោយប្រការដូច្នេះ ។