មេត្តាសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 327
ទិសទី ៣ ក៏ដូចគ្នា ។ ទិសទី ៤ ក៏ដូចគ្នា ។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោក ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយ យកខ្លួនប្រៀបោផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថទាំង ៤ ដោយប្រការដូច្នេះ ។