ករុណាសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 327
អរិយសាវ័កនោះ រមែងពិចារណាឃើញ ដូច្នេះថា សាស្តាណាមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គល ឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់ កម្មដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតា មានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ហើយប្រកាសនូវលោកនេះ នឹិងលោកខាងមុខបាន ក៏មានក្នុង លោក ។