អនិច្ចសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 329

ឯង ធ្វើគេឲ្យសោយសោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើអ្នកដទៃឲ្យលំបាក អន្ទះអន្ទែង ខ្លួនឯង ធ្វើអ្នកដទៃឲ្យអន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យ សម្លាប់ កាន់យកទ្រព្យដែលគេមិនបានឲ្យ កាត់តំណ ( ជញ្ជាំង ) ប្លន់យក ទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យក្នុងផ្ទះមួយៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់ រកប្រពន្ធបុគ្គលដទៃ ពោលពាក្យមុសា បាបដែលបុគ្គលនោះធ្វើ ឈ្មោះថាមិន បានធ្វើទេ ទោះបីបុគ្គលណាធ្វើពពួកសត្វលើផែនដីនេះឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រមានខ្នងកង់ដ៏មុត បាបដែលមានអំពើ នោះជាហេតុក៏មិនមាន ទាំងដំណើរមកនៃបាប ក៏មិនមាន ។