ទុក្ខសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 329
ទោះបីបុគ្គលឆ្លង ទៅកាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសម្លាប់សត្វខ្លួនឯង ប្រើគេឲ្យសម្លាប់ កាត់ ( អវ័យវៈគេ ) ខ្លួនឯង ប្រើគេឲ្យកាត់ បៀតបៀនខ្លួនឯង ប្រើគេឲ្យ បៀតបៀន បាបដែលមានអំពើនោះជាហេតុក៏មិនមាន ដំណើរមកនៃបាបក៏មិន មាន ។ ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទានខ្លួនឯង ប្រើគេឲ្យឲ្យទាន បូជាខ្លួនឯង ប្រើគេឲ្យបូជា បុណ្យដែលមានអំពើនោះជា ហេតុក៏មិនមាន ដំណើរមកនៃបុណ្យក៏មិនមាន បុណ្យមិនមានដោយការឲ្យទាន ដោយការទូន្មាន ដោយការសង្រួម ដោយការពោលពាក្យសច្ចៈ ដំណើរមក នៃបុណ្យក៏មិនមាន ។