និរោធសូត្រ ទី ១០
ម្នាលគាមណី អរិយសាវ័កនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តី ដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ ទិសទី ១ សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ ទិសទី ២ ក៏ដូចគ្នា ។ ទិសទី ៣ ក៏ដូចគ្នា ។ ទិសទី ៤ ក៏ដូចគ្នា ។ មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោក ទាំងអស់ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយ យកខ្លួនប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង សម្រាន្តនៅដោយឥរិយាបថ ទាំង ៤ ដោយប្រការដូច្នេះ ។ អរិយសាវ័កនោះ រមែងពិចារណាឃើញដូច្នេះ ថា សាស្តាណាមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយ ខ្លួនឯង ប្រើគេឲ្យធ្វើ កាត់ ( អវ័យវៈគេ ) ខ្លួនឯង ប្រើគេឲ្យកាត់ បេតោ បៀនគេខ្លួនឯង ប្រើគេឲ្យបៀតបៀន សោយសោកខ្លួនឯង ធ្វើគេឲ្យសោយ សោក ធ្វើខ្លួនឯងឲ្យលំបាក ធ្វើគេឲ្យលំបាក អន្ទះអន្ទែងខ្លួនឯង ធ្វើគេឲ្យ អន្ទះអន្ទែង សម្លាប់សត្វខ្លួនឯង ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យដែលគេ មិនបានឲ្យ កាត់តំណ ( ជញ្ជាំង ) ប្លន់យកទ្រព្យពួកអ្នកស្រុក ប្លន់យកទ្រព្យ ក្នុងផ្ទះមួយៗ ឈរចាំលួចឆក់ក្បែរផ្លូវធំ គប់រកប្រពន្ធបុគ្គលដទៃ និយាយ កុហក បាបដែលបុគ្គលនោះធ្វើ ឈ្មោះថាធ្វើមែន បើបុគ្គលឯណាធ្វើពពួកសត្វ លើប្រឹថពីនេះឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ ដោយចក្រ មានខ្នងកង់ដ៏មុត បាបដែលមានអំពើនោះជាហេតុក៏មាន ដំណើរមកនៃបាបក៏ មាន ។