គង្គានទីអាទិសូត្រ ទី ១-១២
ក្បាលទី 23 · ទំព័រ 336
ម្នាលភិក្ខុទាំងឡាយ ចុះអសង្ខតគាមិមគ្គ តើដូចម្តេច ។ គឺសមថៈ ១ វិបស្សនា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា អសង្ខតគាមិមគ្គ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច ។ គឺសមាធិដែលមានវិតក្កៈ មានវិចារៈ ១ សមាធិដែលគ្មានវិតក្កៈ មាន តែវិចារៈ ១ សមាធិដែលគ្មានវិតក្កៈគ្មានវិចារៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា អសង្ខតគាមិមគ្គ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អសង្ខតគាមិមគ្គ តើដូចម្តេច ។ គឺសុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសង្ខតគាមិមគ្គ ។