អដ្ឋកថា សតិសូត្រ ទី ២ - សតិប្បដ្ឋាន៤

ក្បាលទី 24 · ទំព័រ 14

គប្បីជ្រាបវិនិច្ឆ័យក្នុងសតិសូត្រទី ២ ដូចតទៅនេះ បទថា សតោ បានដល់ ដល់ព្រមហើយដោយសតិតាមឃើញកាយជាដើម ។ បទថា សម្បជានោ បានដល់ ដល់ព្រមដោយបញ្ញា គឺសម្បជញ្ញៈ ៤ ។ ក្នុងបទថា អភិក្កន្តេ បដិក្កន្តេ នេះ ការដើរទៅ លោកពោល ថា ឈានទៅខាងមុខ ការត្រឡប់ថយក្រោយ លោកពោលថា ឈានថយ ។ ទាំង ២ យ៉ាងនោះ រមែងបានក្នុងឥរិយាបថ ៤ ។ ក្នុងការដើរទៅ ការនាំ កាយទៅខាងមុខ ឈ្មោះថា រមែងឈានទៅខាងមុខ ។ កាលត្រឡប់ ឈ្មោះ ថា រមែងឈានត្រឡប់ ។ ក្នុងការឈរ បុគ្គលឈរឱនទៅខាងមុខ ឈ្មោះ ថា រមែងឈានទៅខាងមុខ កាលបង្អោនកាយទៅខាងក្រោយ ឈ្មោះថា ថយក្រោយ សូម្បីក្នុងការអង្គុយ បុគ្គលអង្គុយបែរអវ័យវៈ ដែលមានក្នុង ខាងមុខរបស់អាសនៈ បង្អោនទៅ ឈ្មោះថា ឈានទៅខាងមុខ ការទាញ អវ័យវៈដែលមានខាងក្រោយអែនទៅខាងក្រោយ ឈ្មោះថា ថយក្រោយ ក្នុងការដេកក៏មានន័យនេះឯង ។ បទថា សម្បជានការី ហោតិ បានដល់ ធ្វើកិច្ចទាំងអស់ដោយការដឹងខ្លួន ឬធ្វើការដឹងខ្លួនបុណ្ណោះ ។ ពិតហើយ បុគ្គលនោះរមែងធ្វើការដឹងខ្លួន ក្នុងការឈានទៅខាងមុខជាដើម ក្នុងទីណាមួយ មិនវៀរការដឹងខ្លួន ។ ក្នុងបទថា សម្បជានការី នោះ សម្បជញ្ញៈមាន ៤ យ៉ាង គឺសាត្ថកសម្បជញ្ញៈ ១ សប្បាយសម្បជញ្ញៈ ១ គោចរសម្បជញ្ញៈ ១ អសម្មោហសម្បជញ្ញៈ ១ ។ ក្នុងសម្បជញ្ញៈ ៤ នោះ កាលចិត្តគិតឈានទៅខាងមុខ កើតឡើង ការមិនទៅតាមអំណាចចិត្ត កំណត់ដល់ប្រយោជន៍ និងមិនមែន ប្រយោជន៍ថា ការដែលអញទៅក្នុងទីនេះ នឹងមានប្រយោជន៍ ឬមិនមានប្រយោជន៍យ៉ាងណាហ្ន៎ ហើយកាន់យកតែប្រយោជន៍ ឈ្មោះថា សាត្ថកសម្បជញ្ញៈ ។ ម្យ៉ាងទៀត ការចម្រើនដោយធម៌ ដោយអំណាចការឃើញព្រះ ចេតិយ ការឃើញទីត្រាស់ដឹង ការឃើញព្រះសង្ឃ ការឃើញព្រះថេរៈ ការឃើញ អសុភជាដើម លោក