ភិក្ខុសូត្រ ទី ៣

ក្បាលទី 24 · ទំព័រ 46

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្តាប់នូវធម៌ឯណារបស់ ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅមិនប្រមាទ មាន ព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មាន ព្រះភាគសម្តែងនូវធម៌នោះឲ្យទាន ដល់ខ្ញុំព្រះអង្គដោយសង្ខេប ។ ព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់ថា យ៉ាងនេះឯង មានពួកមោឃបុរសចំពូកខ្លះក្នុងលោក នេះ គ្រាន់តែអារាធនាតថាគត មួយទៀត គ្រាន់តែសម្គាល់តថាគតថាជា បុគ្គលគួរប្រព្រឹត្តតាមក្នុងធម៌ដែលតថាគតសម្តែងហើយ ។ បពិត្រព្រះអង្គដ៏ ចម្រើន សូមព្រះដ៏មានព្រះភាគទ្រង់សម្តែងនូវធម៌ដោយសង្ខេប សូមព្រះសុគត ទ្រង់សម្តែងនូវធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំព្រះអង្គ គប្បីដឹងច្បាស់នូវអត្ថនៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំព្រះអង្គគប្បីជាអ្នកទទួលនូវមត៌កនៃភាសិតរបស់ព្រះដ៏មានព្រះភាគបាន ។ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះក្នុងកុសលធម៌ទាំងឡាយ ជាខាងដើមបង្អស់សិនចុះ ។ ចុះអ្វីជាខាងដើមនៃកុសលធម៌ទាំងឡាយ ។ គឺ សីលដ៏បរិសុទ្ធ ១ ទិដ្ឋិត្រង់ ១ ម្នាលភិក្ខុ កាលណាសីលរបស់អ្នកបរិសុទ្ធ