អដ្ឋកថា ភិក្ខុសូត្រ ទី ៣
ក្បាលទី 24 · ទំព័រ 49
[ ៩-១០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងភិក្ខុសូត្រទី ៣ ដូចតទៅនេះ បទថា ឯវមេវ បនិធេកច្ចេ សេចក្តីថា បានឮថា ភិក្ខុនោះឲ្យប្រាប់កម្មដ្ឋានហើយ រមែងត្រាច់ទៅក្នុងទីផ្តេសផ្តាស មិនតាមប្រកបកាយវិវេក ។ ព្រោះហេតុនោះ ព្រះមានព្រះភាគ កាលទ្រង់សង្កត់សង្កិនភិក្ខុនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា តស្មា បានដល់ ព្រោះលោករមែងសូមនូវទេសនាដោយសង្ខេប ។ បទថា ទិដ្ឋិ បានដល់ ការឃើញថាសត្វមានកម្មជារបស់ខ្លួន ។